-
Recent Posts
Archives
Categories
Category Archives: Event
Our City presents new monthly art event
For more information about this event, please click here
Posted in Event
Leave a comment
Open Doors Weekend
As part of the Our City Festival, Khmer Architecture Tours and The Heritage Mission launch the first Open Doors Weekend in Phnom Penh to celebrate and discover architectural icons of the capital city!! “We celebrate this festival the upcoming weekend … Continue reading
Posted in Event, Press Release
Tagged architecture, community, engagement, heritage, urban development
Leave a comment
របាំសមដោយបើកចំហ
ទោះបីជាស្ថិតនៅទីតាំងឆ្ងាយពីក្រុងភ្នំពេញដោយអាស័យដ្ឋានពិបាកស្វែងរកយ៉ាងណាក្តី របៀបរចនាឆាក និងទេសភាពធម្មជាតិពិតៗនៃ រោងមហោស្រពសិល្បៈខ្មែរ មានលក្ខណៈទាក់ទាញយ៉ាងពិសេសម្យ៉ាង ដែលញុំាឲ្យការទស្សនាការសមរបាំខ្មែរទទួលការកោតសរសើរយ៉ាងខ្លាំងពីសំណាក់ទស្សនិកជនគ្រប់ៗគ្នា។ របាំនេះមានចំណងជើងថា ៉ជីវិតរបស់យក្យ ៉ ដែលរៀបចំនៅថ្ងៃសៅរ៏ទី១១ កញ្ញាដោយ Sophiline Cheam Shapiro។ គ្រងក្នុងសំលៀកប្រពៃណីបុរាណ គួបផ្សំនិងក្បាច់រាំល្វត់ល្វន់ដ៏ល្អឥតខ្ចោះ ក្រុមអ្នករបាំដែលសំដែងទាំងអស់សុទ្ធតែជានារី លើកលែងតែអ្នកចំរៀងនិង អ្នកវាយភ្លេងដែលនៅគៀនឆាក។ សាច់រឿងនៃរបាំនេះអាចមានការពិបាកយល់បន្តិចចំពោះអ្នកដែលទើបតែទស្សនារបាំប្រភេទនេះជាលើកដំបូងដោយសារ មិនមានការណែនាំខ្លួនជាពាក្យសំដីក្រៅតែពីការច្រៀងបន្ទរ ព្រមទាំងសំលៀកបំពាក់សំរាប់កត់ចំណាំតួនាទីនៃតួសំដែងនីមួយៗ។ កាន់ទស្សនាកាន់តែដិតជាប់អារម្មណ៏ដោយសារសាច់រឿងនៃរបាំ បង្កប់នូវអត្ថន័យជាច្រើន ដែលអ្នកទស្សនាងឿងឆ្ងល់ហើយបន្ត ការតាមដានថា តួអង្គយក្យរឺទេវតា និងមានលទ្ធផលយ៉ាងណាចំពោះការប្រយុទ្ធរបស់ពួកគេ។ កត្តាដែលធ្វើឲ្យរបាំជក់ចិត្តគឺមិនត្រឹមតែឋិតនៅលើតួរបាំប៉ណ្ណោះទេ ប៉ុន្តែចំរៀងដ៏ពិរោះរណ្តំ លេងដោយឧបករណ៏ភ្លេងខ្មែរបុរាណ រួមជាមួយនឹងការតុបតែងឆាកយ៉ាងប្រណិតពីប្រាសាទបូរាណក្បាច់ក្បូររចនាដូចអង្គរវត្ត ធ្វើឲ្យយើងមានអារម្មណ៏ថាការសំដែងនេះកាន់តែរស់រវើក។ និយាយពីសាច់រឿងវិញរបាំនេះដកស្រង់ឈុតសំដែងពីរឿងរាមកេរ្តិ៏ ដែលមានប្រភពរាមាយាណរបស់ឥណ្ឌា ដែលគ្រប់ជ្រុងជ្រោយនៃសាច់រឿង ខ្លឹមសារ និងទស្សនវិជ្ជារឿងនេះផ្តោតសំខាន់លើវប្បធម៌នៅបណ្តាប្រទេសនៅអាសីុអាគ្នេយ៏និងអាសី ភាគខាងត្បូង។ ការសមរបាំនេះជារូបភាពឆ្លុះបញ្ចាំងមួយពីភាពរស់រវើក … Continue reading
Posted in Event
Leave a comment
ចំរៀងរបស់អ្នកពពាយនាយ វគ្គពីរ
ចំរៀងរបស់អ្នកពពាយនាយ វគ្គពីរ ៉ នំបុ័ងបាក់យ៉ុង នំបុ័ងបាយ័ន ៉ សំឡេងពពាយនាយលក់ លាន់លឺប្រហើរៗចេញពីកក្លោងទ្វារបែបបុរាណម៉ូតបារាំងនាអាគារសំណង់ប្រវត្តិសាស្រ្តមួយដែលស្តិតនៅពីមុខសារមន្ទីរជាតិ ដែលមានឈ្មោះថាLa mansion ខាងក្រោយ FCC។ គំនិតច្នៃប្រឌិតដោយលំអ នូវសំបកកំប៉ុងចាស់ៗបិទលើសរសរជញ្ជាំង ជាការទាក់ទាញភ្នែកអ្នកចូលរូមទស្សនាឲ្យថតរូបគ្រប់ៗគ្នាមុននឹងពួកគេបោះជំហានឡើងជណ្តើរទៅមើលការសំដែង និងពិពណ៌សិល្បៈ ចំរៀងអ្នកពពាយនាយ ។ ពិពណ៌ដែលមានរយៈពេលមួយរាត្រីនេះ មានចំណុចគួរចាប់អារម្មណ៏យ៉ាងខ្លាំង ចាប់ពីការរៀបចំតាមជញ្ជាំងផ្លូវដើរ រហូតដល់បន្ទប់ដែលដាក់បញ្ចាំងនូវការសំដែង។ នៅតាមបន្ទប់នីមួយដែលមានត្រឹមជញ្ចាំងខណ្ឌ័ចែកពីគ្នា មានដាក់បង្ហាញនូវslide show វីដេអូរូបភាពជើងចុះពីជណ្តើរជាមួយនឹងកណ្តឹងដែលតំណាងឲ្យការពពាយនាយលក់តាមផ្លូវ ដោយក្នុងបន្ទប់ខ្លះមានដាក់ទូរទស្សន៏ តូចមួយ។ ការសំដែងចាប់ផ្តើមនៅម៉ោងប្រាំពីរល្ងាច ដោយមានវីជេផ្តើមជាសំលេងច្រៀងផ្ទាល់មាត់ ដែលរៀបរាប់ពីការខិតខំតស៊ូ ហាលខ្យល់ហាលភ្លៀងនៃជីវិតរបស់អ្នកពពាយនាយលក់តាមផ្លូវ។ ប៉ុន្មាននាទីក្រោយមក គេក៏ចាប់បញ្ចាំងវីដេអូ ជារូបភាព profile ស្កុបៗអមជាមួយ សំលេងពពាយនាយលក់ទំនិញផ្សេងៗគ្នា ។ នេះពិតជាគំនិតច្នៃប្រឌិតដែលគួរឲ្យស្ញប់ស្ញែញ … Continue reading
