Residency, part 2: Curator

APPLICATION DEADLINE EXTENDED TO MAY 20TH!

Scroll down for English

និវេសនកិច្ច ភាគ២៖ សម្រាប់ អ្នករៀបចំកម្មវិធី

កម្មវិធីនិវេសនកិច្ចរបស់ JavaArts

 

Res|2 ដើរតាមគន្លង «សិល្បករជាប់និវេសនកិច្ច ភាគ១(Res|1) » ដែលទទួលបានជោគជ័យ គួរឱ្យ រំភើបជាមួយ អានីដា យឿអាលី។ កម្មវិធីនិវេសនកិច្ចរបស់ JavaArts មានមូលដ្ឋាន​នៅ​កម្ពុជា ជា វេទិកាមួយដើម្បីបណ្តុះនូវដំណើរការច្នៃប្រឌិត និងការផ្លាស់ប្តូរចំណេះដឹងខាងសិល្បៈចក្ខុទស្សន៍។ ភាគ២ គឺផ្តោតលើអ្នករៀបចំកម្មវិធី ដោយសង្កត់ធ្ងន់លើការងារបង្កើតថ្មី។   JavaArts ជាមជ្ឈដ្ឋាន រួមកម្លាំងមួយ ដែលជំរុញឱ្យមានសហប្រតិបត្តិការ និងការចូលរួម។

  • Res|2 ជានិវេសនកិច្ចរយៈពេល៣ខែ ដែលនាំឱ្យមានការតាំងពិព័រណ៍មួយនៅ JavaArts
  • កម្មវិធីនេះបើកចំហដល់បុគ្គលគ្រប់រូប ហើយស្វាគមន៍ដល់បេក្ខជនកម្ពុជាក្នុងការដាក់ពាក្យ​
  • Res|2 ពុំផ្តល់ជំនួយហិរញ្ញវត្ថុសម្រាប់ចំណាយរស់នៅ ធ្វើដំណើរ ឬចំណាយ​ផ្ទាល់ខ្លួនទេ
  • បេក្ខជនគួរតែជាអ្នកដែលកំពុងសិក្សា ឬហាត់រៀនខាងវិស័យសិល្បៈចក្ខុទស្សន៍ តែពុំ​ចាំ បាច់​មានបទពិសោធន៍ខាងរៀបចំកម្មវិធីទេ។ Res|2 នឹងផ្តល់ការណែនាំនិងគាំទ្រ សម្រាប់​អ្នករៀបចំកម្មវិធីនិវេសនករ ក្នុងការអភិវឌ្ឍន៍ និងសម្រេចចក្ខុវិស័យរបស់ខ្លួន។

និវេសនកិច្ចធ្វើឡើងពីថ្ងៃទី១០ មិថុនា ដល់១៣កញ្ញា ២០១៣។ កំឡុងពេលនោះ អ្នករៀបចំ​និវេសនករ នឹងទទួលបាននូវៈ

  • កន្លែងធ្វើការនៅរួម ដោយប្រើជាការិយាល័យ សម្រាប់ស្រាវជ្រាវ ជំនួបផ្សេងៗ ។ល។
  • ឱកាសប្រើបណ្ណសារ (ឯកសារចាស់ៗ)
  • ទីកន្លែង ​ឯកសារអាចប្រើបាន
  • ការធ្វើស្នាដៃដោយមានការគាំទ្រ និងណែនាំ
  • ប្រាក់រង្វាន់ ($៧៥០)
  • ថវិកាសម្រាប់ពិព័រណ៍ ($៧៥០)

Res|2 នឹងបញ្ចប់ដោយពិព័រណ៍មួយ (នៅថ្ងៃទី៥ កញ្ញា ដល់១៣ តុលា ២០១៣)។ អ្នករៀបចំកម្មវិធី និវេសនករតម្រូវឱ្យបង្កើតៈ

  • ការជ្រើសរើសនិងដាក់ឱ្យផលិតស្នាដៃសិល្បៈ
  • អត្ថបទពិព័រណ៍ ប្រវត្តិសិល្បករ និងសេចក្តីបរិយាយពីស្នាដៃសិល្បៈ
  • ឯកសារផ្សព្វផ្សាយ
  • ការតំឡើងពិព័រណ៍
  • កម្មវិធីសាធារណៈ (ការពិភាក្សា បទបង្ហាញ ។ល។)

ម៉ោងធ្វើការអាចបត់បែនបាន តែអ្នករៀបចំនិវេសនករត្រូវផ្តល់បច្ចុប្បន្នភាពជាប្រចាំអំពីដំណើរការ ហើយមានវត្តមាន និងពេលទំនេរនារាល់ដំណាក់កាលសំខាន់ៗនៃពិរព័រណ៍។

ដំណើរការដាក់ពាក្យ

សូមផ្ញើលិខិតសាកសួរទៅកាន់ info@javaarts.org ត្រឹមថ្ងៃទី២០ ឧសភាព ២០១៣។ នៅក្នុងនោះ លោកអ្នកត្រូវបញ្ចូលព័ត៌មាន (ពាក់កណ្តាលក្រដាស A4ដល់២ទំព័រ ច្រើនបំផុត)៖

  • ព័ត៌មានលម្អិតផ្ទាល់ខ្លួន (ឈ្មោះ អាយុ លេខទាក់ទង)
  • បទពិសោធន៍របស់លោកអ្នកខាងចក្ខុទស្សន៍ (ការអប់រំ និង/ឬបទពិសោធន៍ជាក់ស្តែង)
  • ផ្នែកដែលអ្នកចាប់អារម្មណ៍ចង់ស្វែងយល់ តាមរយៈនិវេសនកិច្ច

ពាក្យសុំនឹងត្រូវពិនិត្យដោយគណៈកម្មការជ្រើសរើស ហើយបេក្ខជនជម្រុះនឹងទទួលបានដំណឹង​នៅថ្ងៃទី២២ ឧសភា ២០១៣។ រាល់បេក្ខជនជម្រុះនឹងតម្រូវឱ្យផ្តល់ឯកសារបន្ថែមដើម្បីបំពេញ ពាក្យសុំរបស់ខ្លួន។ ការជ្រើសរើសចុងក្រោយយកអ្នករៀបចំនិវេសនករម្នាក់នឹងត្រូវជម្រាបជូន​នៅ​ថ្ងៃទី៣ មិថុនា ២០១៣។ ​

 

គណៈកម្មការជ្រើសរើស៖

គណៈកម្មការជ្រើសរើសរួមមានអ្នកជំនាញខាងសិល្បៈមកពីជុំវិញពិភពលោក ដែលមាន​ចំណេះ​ដឹង​និងការផ្សារភ្ជាប់ជាមួយវិស័យសិល្បៈនៅកម្ពុជា។

Dana Langlois

នាយិកា JavaArts

បណ្ឌិត Irene Leung

នគរូបនីយករ អ្នកពិគ្រោះផ្នែកអភិវឌ្ឍន៍សិល្បៈ

Pierrette Van Cleve

ប្រធាន និងស្ថាបនិក Van Cleve Fine Arts

បណ្ឌិត Sue McCauley

អ្នករៀបចំកម្មវិធី/នាយិកាសិល្បៈ

Việt Lê

អ្នករៀបចំកម្មវិធី សិល្បករ អនុសាស្រ្តាចារ្យ California College of the Arts

 

 

កម្មវិធីនិវេសនកិច្ច JavaArts ទទួលបានការគាំទ្រមួយចំណែកដោយ Van Cleve Fine Arts

www.javaarts.org

 

Residency, part 2: Curator

JavaArts residency program

 

Res|2 follows the successful and exciting Artist-in-Residence (Res|1) with Anida Yoeu Ali.   The JavaArts Residency program, based in Cambodia, is a platform to cultivate creative processes and knowledge exchange in visual arts. Part 2 focuses on Curators, with an emphasis on innovative practice.  JavaArts is a collaborative environment and encourages cooperation and participation.

  • Res|2 is a 3 month residency leading to an exhibition at JavaArts
  • It is open to all individuals and welcomes Cambodians to apply
  • Res|2 does not provide financial support for living, travelling or personal expenses
  • Applicants should be studying or practicing in the visual arts field, but do not need previous experience in curation.  Res|2 will provide mentorship and support for the Resident Curator to develop and realize their vision.

The residency is from June 10 to Sept 13, 2013.  During that time the Resident Curator will be provided:

  • Shared workspace for office, research, meetings, etc.
  • Access to archives
  • Use of space, materials
  • Production support and mentoring
  • Honorarium ($750)
  • Budget for exhibition ($750)

Res|2 will conclude with an exhibition (Sept 5 – Oct 13, 2013). The Resident Curator is expected to produce:

  • Selection/commission the production of artworks
  • Exhibition text, artist bios and artwork descriptions
  • Publicity materials
  • Installation of exhibition
  • Public program (talk, presentation, etc.)

Working hours are flexible, but the Resident Curator must provide regular updates on process and be present and available for each critical stage of the exhibition.

Application process:

Please send a letter of inquiry to info@javaarts.org by 20 May, 2013.  In it you must include the following (half A4 to 2 pages maximum):

  • Personal details (name, age, contact)
  • Your experience in visual arts (education and/or practical experience)
  • What areas of interest you would like to explore through the residency

Applications will be reviewed by a selection committee and shortlisted candidates will be notified on May 22, 2013.  All shortlisted candidates will then be asked for additional materials to complete their application.  The FINAL selection of one Resident Curator will be notified on June 3, 2013.

Selection Committee:

The selection committee is comprised of arts professionals from around the world who are familiar with and connected to the Cambodian art scene.

Dana Langlois

Director, JavaArts

Irene Leung, PhD

Urbanist, Arts Development Consultant

Pierrette Van Cleve

President, Van Cleve Fine Arts

Dr Sue McCauley

Curator/Artistic Director

Việt Lê

Curator, Artist, Assistant Professor, California College of the Arts

 

The JavaArts Residency program is supported in part by Van Cleve Fine Arts

www.javaarts.org

20

Leave a Reply

 

WP-SpamFree by Pole Position Marketing